ផ្ទះ ព័ត៌មានជាតិ អាសូរណាស់! រថ...

អាសូរណាស់! រថយន្តបើកបុកម៉ូតូជាងផ្សារដែកម្នាក់ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ

0

កណ្តាល: កាលពីថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតត្រង់ចំណុចផ្លូវលេខ២១ ភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំម៉ោងកើតហេតុខាងលើ មានម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដល1T-2295 បើកបរដោយឈ្មោះ នាង ប៉េងឡុង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល បានធ្វើដំណើរពីត្បូងមកជើង(ព្រែកអំបិល-កោះខែល)។ លុះពេលមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុករថយន្តម៉ាក ស៊ី អ វី (CRV) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2H-3508 បើកបរដោយឈ្មោះ យ៉ាង ហ្វាយិន ភេទប្រុស អាយុ ៥១ឆ្នាំ ជាជនជាតិចិន ស្នាក់នៅស្រុកកោះធំ ខេត្តកណ្ដាល ដែលកំពង់បើកបញ្ច្រាស់ពីជើងមកត្បូង(ភ្នំពេញ-កោះធំ) បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំខ្លួនអ្នកបើកបររថយន្តយកមកសាកសួរ និងដកហូតវត្ថុតាងទាំងពីរមកអធិការដ្នាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់
ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សន្និដ្ឋាន៖ ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន រីឯអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿន ទើបបង្កគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.