ផ្ទះ ព័ត៌មានជាតិ Update៖ ឃាត់ខ...

Update៖ ឃាត់ខ្លួនតៃកុងម្នាក់ ក្រោយបើករថយន្តបុកមនុស្សស្លាប់ នៅផ្លូវជាតិលេខ៣

0

ភ្នំពេញ: កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២និង ៤០នាទីរំលងអធ្រាត្រ ស្ថិតតាមមណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និង ម៉ូតូ បណ្តាលឲ្យមានមនុស្សស្លាប់។

១/ភាគីម៉ូតូម៉ាក HONDA C100 ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉ុន ថា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ទិញអេតចាយ មានទីលំនៅភូមិចម្រើនផល ឃុំពោធិរាម ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ស្លាប់នៅកន្លែងកើតហេតុ )
២/ភាគីរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-9402 បើកបរឈ្មោះ វឿល ពៀក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិទៀលព្រៃ ឃុំឈើកុំស្រុកគគរ ខេត្តពោធិ៍សាត់ (ឃាត់ខ្លួន)។

បច្ចុប្បន្នជនបង្ក ត្រូវបានប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាធានីភ្នំពេញ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.