ផ្ទះ ព័ត៌មានជាតិ កំពុងឆ្ងាញ់មា...

កំពុងឆ្ងាញ់មាត់ផង ស្រាប់តែប៉ូលិសទៅដល់រត់លែងទាន់ ឃាត់ប្រុសស្រីបាន ៤នាក់ ករណីគ្រឿងញៀន

0

ភ្នំពេញ: កាលពីវេលាម៉ោង ៤និង៤០នាទីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងនគរបាលចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ៤នាក់ភ្លាមៗ ករណីប្រើប្រាស់សារធាតុញៀន ក្រោយសាលាបឋមសិក្សាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានចំនួន ៤នាក់មាន៖
១/ឈ្មោះ សារឿន វ៉ាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ។
២/ឈ្មោះ សាំង ស្រីពេជ្រ ភេទស្រី អាយុ ២០ឆ្នាំ មុខរបរបម្រើការក្នុងខារ៉ាអូខេ ស្នាក់នៅក្នុងខារ៉ាអូខេ ហុង ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣/ឈ្មោះ យ៉ុង រ៉ាន់ដី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។
៤/ឈ្មោះ គឹម រ៉ាំបូ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

សម្ភារ:៖ ដបសម្រាប់ប្រើប្រាស់ចំនួន២ ដែកកេសចំនួន០២ ខ្សៀរសម្រាប់ជក់ចំនួន០៣ កូនកាំបិតចំនួន០១។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងដោះស្រាយតាមច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.