ផ្ទះ ព័ត៌មានជាតិ ផ្អើលទាំងយប់!...

ផ្អើលទាំងយប់! រថយន្តហ៊ីយ៉ាន់ដាយ កំពុងសន្តោងរេចង្កូត ត្រូវរថយន្តហ៊្វុយសូ បុកពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរទាំងសងខាងស្លាប់ភ្លាមៗ

0

បន្ទាយមានជ័យ: កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង ២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ស្ថិតភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយជេក ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ហ៊្វុយសូ ប៉ារ៉ាប៉ោម ពណ៌ខៀវ ខាងមុខ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A14-56 និងទ្រុងក្រោយពាក់ស្លាកលេខ ព្រះសីហនុ 4A-0023 បើកបរដោយឈ្មោះ សួន លុច ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទិសដៅពីត្បូងទៅជើង មកដល់ចំណុចខាងលើ ក៏ត្រូវរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3A-8130 ដែលខូចហើយកំពុងសន្ដោង ដោយរថយន្តមួយគ្រឿងទៀតមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បញ្ច្រាសទិសគ្នា រេចង្កូតទៅបុកពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរស្លាប់ទាំងសងខាង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រង់ចាំដោះស្រាយគ្នាតាមច្បាប់ ចំណែកសពជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.