ផ្ទះ ព័ត៌មានជាតិ ផ្អើលព្រះសង្ឃ...

ផ្អើលព្រះសង្ឃទាំងព្រឹក អគ្គិភ័យឆេះកុដ្ឋលោក នៅវត្តទិព្វពិសី

0

សៀមរាប: នៅវេលាម៉ោង៦ និង០០នាទីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាបឆេះកុដ្ឋវត្តទិព្វពិសី ស្ថិតក្នុងភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ។

កុដ្ឋមានទំហំ ៦X៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ឆេះអស់ទាំងស្រុង។ មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី (ផ្ទុះឆ្នាំង សាកទូរស័ព្ទសាកចោល)។

ហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ច បានចេញអន្តរាគមន៍ ដោយប្រើប្រាស់ទឹក១រថយន្ត ទើបរលត់ទៅវិញ នៅម៉ោង ៦ និង៤០នាទីព្រឹកថ្ងៃដដែល ដោយវាមិនបង្កឲ្យមានអ្នករបួសនោះទេ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.