ផ្ទះ ព័ត៌មានជាតិ កម្លាំងនគរបាល...

កម្លាំងនគរបាលបង្ក្រាបចាប់ជនសង្ស័យជួញ ជក់គ្រឿងញៀន៦នាក់ ដកហូតបានអាវុធ១ដើម

0

ភ្នំពេញ: ជនសង្ស័យចំនួន៦នាក់ មាន៥នាក់ពាក់ព័ន្ធនឹង ប្រើប្រាស់គ្រឿងញៀន ចំណែកម្នាក់ជាអ្នកជួញដូរគ្រឿងញៀន មានទាំងអាវុធខ្លីមួយដើមផងនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ចោមចៅ៣ ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ បើកប្រតិបត្តិការបង្ក្រាបចាប់ខ្លួនបាន មានទាំងអាវុធ១ដើម កាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ក្នុងប្រតិបត្តិការបង្ក្រាបខាងលើ ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ទី១ ឈ្មោះ អៀង ម៉េងហៀង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិចម្ការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ មានអាវុធខ្លី១ដើម ត្រូវបានដកហូត ជាអ្នកជួញដូរ ។ ទី២ ឈ្មោះ វ៉ែន វៀន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅ ភូមិខាងលើ មានថ្នាំ១កញ្ចប់តូច ។ ទី៣ ឈ្មោះ យឿង ស្រឹប ភេទប្រុស អាយុ២០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ។ ទី៤ ឈ្មោះ ឈិត សុលៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ។ ទី៥ ឈ្មោះ ជ័យ ផាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ទី៦ ឈ្មោះ មាស សុភ័ក្រ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

តាមនគរបាលបានឲ្យដឹងថា កម្លាំងក្រោមបទបញ្ជាពីលោកអធិការខណ្ឌ យកចិត្តទុកដាក់ ក្នុងការបង្ក្រាប ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន ដើម្បីរក្សាបាននូវ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅរៀលថ្ងៃទី០៨ ខែវិច្ឆិកា នេះ កម្លាំងជំនាញខណ្ឌពោធិសែនជ័យ រួមជាមួយកម្លាំងប៉ុស្តិ៍ចោមចៅ៣ ចុះទៅបង្ក្រាបនៅតាំងខាងលើ ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ក្នុងនោះដកហូតបានអាវុធខ្លីមួយដើមផងដែរ ។

ជនសង្ស័យ ត្រូវបាននាំខ្លួន សាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញបន្តតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.