ផ្ទះ ព័ត៌មានជាតិ ចុមខ្លាំងម្លេ...

ចុមខ្លាំងម្លេះ! បុរសម្នាក់ត្រូវឃាត់ខ្លួន ពីបទប្រើអំពើហិង្សាលើអ្នកដទៃដោយគ្មានមូលហេតុ

0

កោះកុង: កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២និង៣០ នាទីរសៀល កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានឃាត់ជនសង្ស័យម្នាក់ឈ្មោះ គឹម សំបូរ ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅនៅភូមិ ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ពីបទ ហិង្សាដោយចេតនា មានអាវុធ បង្ករទៅលើឈ្មោះ សាន សុភាព ( ហៅ ម៉ុន ) ភេទប្រុស អាយុ ៦២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បិតស្រា មានទីលំនៅនៅភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង០០ នាទីយប់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្ទះប្រជាពលរដ្ឋឈ្មោះ រិត ស្ថិតនៅភូមិ ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ពេលកំពុងរៀបចំខួបកំណើតកូន ដែលមានផ្ទះជិតគ្នា នឹងផ្ទះជនបង្ករ ពេលកំពុងអង្គុយជជែកគ្នាលេង ស្រាប់តែឈ្មោះ គឹម សំបូរ បានយកទឹកកក ដែលកកក្នុងដបពេញ គប់ទៅលើភ្ញៀវ តែមិនមានអ្នកណាត្រូវរបួសឡើយ លុះឃើញសភាពបែបនោះ ជនរងគ្រោះឈ្មោះ សាន សុភាព ក៏បបួលប្រពន្ធមកផ្ទះវិញ គ្រាន់តែដើរមកចាក់សោរម៉ូតូ ស្រាប់តែជនសង្ស័យ បានទាញដែក ១ ដើម. មកវាយជនរងគ្រោះ ទាំងដែលមិនមានទាស់ពាក្យសំដីគ្នាអ្វីឡើយ តែជនរងគ្រោះស្ទុះគេចផុត មិនបណ្តាលឲ្យមានរបួសអ្វីឡើយ ។
នៅពេលទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចក្រុងខេមរភូមិន្ទ បានធ្វើការស្រាវជ្រាវ ឃាត់មុខសញ្ញាជនសង្ស័យសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដែកទៅវាយលើ ជនរងគ្រោះពិតប្រាកដមែន ។
ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.