ផ្ទះ ព័ត៌មានជាតិ ជិះម៉ូតូធ្លាក...

ជិះម៉ូតូធ្លាក់ផ្លូវដួលខ្លួនឯង បោកត្រូវក្បាលស្លាប់ភ្លាមៗនៅ ឃុំទំនប់រលក

0

ព្រះសីហនុ: បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ក្រោយជិះម៉ូតូធ្លាក់ផ្លូវដួលខ្លួនឯង បោកត្រូវក្បាលធ្ងន់ធ្ងរ កាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវសម្តេចសង្ឃទេពវង្ស ចន្លោះគីឡូម៉ែត្រលេខ២១-២២ស្ថិតនៅ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ស៊យ អ៊ួន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ កម្មករ រស់នៅក្រុម១៩ ភូមិ១ ឃុំទំនប់រលក ។ ក្រោយកើតហេតុ សពជនរងគ្រោះ សមត្ថកិច្ចប្រគល់ជូនគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.