ផ្ទះ ព័ត៌មានជាតិ ឆេះផ្ទះអស់៣ខ្...

ឆេះផ្ទះអស់៣ខ្នងនិងរាលដាលដល់ផ្ទះមួយទៀតឆេះ២០ភាគរយ

0

ភ្នំពេញ: នៅវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១ ៩មានអគ្គិភ័យមួយកន្លែងកើតឡើង ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្រុមទី៤ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថាម្ចាស់ទីតាំងឈ្មោះ: ភួង សៀង ភេទស្រី អាយុ៦៣ឆ្នាំមានមុខរបរ ជាមេផ្ទះ ។
មូលហេតុ : ឆ្លងចរន្តអគ្គិសនី
ប្រភេទសំណង់ : ផ្ទះឈើលើថ្មក្រោមដំបូលប្រក់ស័ង្កសីទំហំ (03ម៉ែត្រx 14ម៉ែត្រ )។

ឆេះខូចខាតសម្ភារ: ឆេះឈើក្រោមថ្មលើដំបូលប្រក់ស័ង្កសីទំហំ03 X 14ម៉ែត្រ អស់ចំនួន 03ខ្នង និងឆេះរោលផ្ទះដែលនៅក្បែរនោះអស់ចំនួន 01ខ្នង (ឆេះខូចខាតអស់20%) ។

រថយន្តការិយាល័យអគ្គិភ័យ : ចំនួន 07គ្រឿង ប្រើប្រាស់ទឹកអស់ 04ឡាន ស្មើនឹង 16ម៉ែត្រគូប។

រថយន្តជំនួយមានរថយន្តអគ្គិភ័យសាលាខណ្ឌឫស្សីកែវចំនួន 01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន01ឡាន ស្មើនឹង 04ម៉ែត្រគូប ។

ពន្លត់ចប់ នៅម៉ោង18និង50នាទីយប់ នាថ្ងៃទីខែ ឆ្នាំ ដដែល ៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.