ផ្ទះ ព័ត៌មានជាតិ រថយន្តបុកជាមួ...

រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យស្លាប់និស្សិតម្នាក់

0

ភ្នំពេញ: រថយន្តនិងម៉ូតូបុកគ្នាបណ្តាលឲ្យនិស្សិតម្នាក់ស្លាប់កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចមុខការដ្ឋានដីតាកៅ លើមហាវិថីឈ្នះឈ្នះក្នុងភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F 6289 បើកដោយឈ្មោះសុខ ខឿន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិសំរោងត្បូងសង្កាត់សំរោងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1R-0329 បើកបរដោយឈ្មោះ ស្រ៊ូ ស៊ីណេត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានស្លាប់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថារថយន្តខាងលើបានធ្វើដំណើរលើមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីលិចទៅកើតបានបត់ឆ្លងមហាវិថីឈ្នះឈ្នះលុះមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូមួយគ្រឿងខាងលើខណ:ម៉ូតូកំពុងបើកបរក្នុងទិសដៅពីកើតទៅលិចបណ្តាលឲ្យដួលម៉ូតូស្លាប់ក្រោយពេលកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានប្រគល់ករណីនេះជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបន្តនីតិវិធី៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.