ផ្ទះ ព័ត៌មានជាតិ ការិយាល័យបច្ច...

ការិយាល័យបច្ចេកទេស នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ផ្អាកពិនិត្យទឹកនោមស្វែងរកសារធាតុញៀន រយៈពេល ៤ថ្ងៃ

0

ភ្នំពេញ: មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមជម្រាបជូនដំណឹងដល់ បេក្ខជន បេក្ខនារី ដែលនឹងមកពិនិត្យទឹកនោម ស្វែងរកសារធាតុញៀន មេត្តាជ្រាបថា៖

ចាប់ពីថ្ងៃសៅរ៍ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្មាំ២០១៩ រហូតដល់ថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាពិធីបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអ៉ុទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ការិយាល័យបច្ចេកទេស នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ផ្អាកពិនិត្យទឹកនោមស្វែងរកសារធាតុញៀន រយ:ពេល ៤ថ្ងៃ ជាបណ្តោះអាសន្ន ។

អង្គភាព នឹងចាប់ពិនិត្យឡើងវិញ នៅថ្ងៃថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០១៩ ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.