ផ្ទះ ព័ត៌មានជាតិ សាំងយ៉ុង ពន្ល...

សាំងយ៉ុង ពន្លះម៉ូតូឆ្លងផ្លូវ រួចបន្តបុករថយន្តហាយទ្បែនឌ័រ បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ៣នាក់ នៅខេត្តកំពង់ធំ

0

កំពង់ធំ: កាលពីវេលាម៉ោង២០ និង១៥ នាទីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ត្រង់ចំណុចផ្លូវចូលវត្តសំពៅមាសសំពៅប្រាក់ ភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តសាំងយ៉ុងបុកម៉ូតូបើកបរឆ្លងកាត់ផ្លូវ រួចបន្តបុករថយន្តហាយទ្បែនឌ័រ ដែលកំពុងធ្វើដំណើរពីមុខ ក្នុងទិសដៅស្របគ្នាទៀត។

ម៉ូតូម៉ាកហុងដាវេវ ពណ៌ខ្មៅ
ស្លាកលេខ ស្វាយរៀង1C.9503 (បើកបរឆ្លងកាត់ផ្លូវពីជើងទៅត្បូង) ដោយឈ្មោះ សៀង ធិ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិគីរីវន្ត ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរជាងផ្ទះ មិនពាក់មួកសុវត្ថិភាព (របួសស្រាល) ។ អ្នករួមដំណើរចំនួន០២នាក់៖

១-ឈ្មោះ ណុល.សុខឿន អាយុ២៣ឆ្នាំ (ប្រពន្ធអ្នកបើកបរម៉ូតូ) មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព)។
២-ឈ្មោះ សៀង.សំភាស ភេទស្រី អាយុ០៥ឆ្នាំ (កូនអ្នកបើកបរម៉ូតូ) របួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)។

រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ស្លាកលេខ កណ្តាល 2A.7150 (បើកបរទិសដៅពីកើតទៅលិច) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)។
ចំណែករថយន្តរងគ្រោះ ម៉ាកហាទ្បែនឌ័រ ពណ៌ទឹកមាស ស្លាកលេខ សៀមរាប 2A-6265 (ធ្វើដំណើរស្របទិស និងរថយន្តសាំងយ៉ុង ពីកើតទៅលិច) បើកបរដោយឈ្មោះ សាំងសាម ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគោកដូង ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប មុខរបរបើកបរ (មិនរបួស)។

មូលហេតុបឋម៖ បង្កឡើងដោយអ្នកបើកបរម៉ូតូឆ្លងកាត់ផ្លូវ ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ វត្ថុតាងត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកសន្ទុក រីឯសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.