ផ្ទះ ព័ត៌មានជាតិ ចុមសាហាវមែន ក...

ចុមសាហាវមែន កឺកឺ ធ្វើសកម្មភាពលួច នៅបុរីប៉េងហួតបឹងស្នោរ ចុងក្រោយចោរអស់លក្ខណ៍ ជាប់ខ្នោះសមត្ថកិច្ច

0

ភ្នំពេញ: ជនជាតិចិនម្នាក់ ត្រូវសមត្ថកិច្ច ចាប់វាយខ្នោះ ក្រោយធ្វើសកម្មភាពគាស់ទ្វារផ្ទះពលរដ្ឋ លួចលើកយកទូដែក ដែលមានលុយដុល្លារ និងគ្រឿងអលង្ការមួយចំនួនសរុបទឹកប្រាក់ជាង ៨ម៉ឺនដុល្លារ នៅបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ ខណ:ជនរងគ្រោះមិននៅផ្ទះ។

ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ហ៊ាង ថារេត អធិការខណ្ឌឫស្សីកែវ នៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងបូរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ P06 ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ខណ:ជនសង្ស័យ បម្រុងធ្វើសកម្មភាពនៅទីនោះ។

សង្ស័យឈ្មោះ CHE SHAO DONG អាយុ២៦ឆ្នាំ ជាជនជាតិចិន ស្នាក់នៅសណ្ឋាគារ CHINAWING បន្ទប់លេខ៧០១ ផ្លូវ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ (គ្មានសារធាតុញៀន) ធ្លាប់ជាប់ពន្ធធានាគារនៅប្រទេសចិន៣ឆ្នាំ ពីបទលួច។ ចំណែកជនរងគ្រោះឈ្មោះ កៅ ដាម៉ៃទីម៉ា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ចំពោះសម្ភារបាត់បង់រួមមាន៖ ទូដែក១ មានលុយ និងគ្រឿងអលង្ការមួយចំនួន, ប្រាក់ដុល្លារ ចំនួន ៤ម៉ឺនដុល្លារ, សរុបជាង ៨ម៉ឺនដុល្លារ, ប្រាក់រៀល ២លានរៀល។

ប៉ុន្តែជាក់ស្ដែង ក្រោយពីឃាត់ខ្លួនជនជាតិចិននេះ សមត្ថកិច្ចបានរកឃើញសម្ភារមួយចំនួន ដែលពាក់ព័ន្ធសកម្មភាពចោរកម្ម ដូចជា៖ ឧបកណ៍ផ្សាដែក១ (ប៉ុស្តិ៍ផ្សារ), ញញួ១, ព្រលៀក១, ស្រោមដែ១គូរ, និងកាបូប២។

បច្ចុប្បន្នជនសង្ស័យ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌឫស្សីកែវ កំពុងធ្វើការសួរនាំបន្ដ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.