ផ្ទះ ព័ត៌មានជាតិ ឃាត់ខ្លួន​យុវ...

ឃាត់ខ្លួន​យុវជន​ម្នាក់ ​ពាក់ព័ន្ធ​ករណី​រួមភេទ​ជាមួយ​អនីតិជន​

0

​ភ្នំពេញ: យោតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជន​ម្នាក់​ត្រូវបាន​ម្តាយ​ក្មេងស្រី​រងគ្រោះ​ដាក់ពាក្យ​បណ្តឹង​ជូន​សមត្ថកិច្ច ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រួមភេទ​ ជាមួយ​កូនស្រី​របស់គាត់ ។​

​ជនសង្ស័យ​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​មិត្តភាព​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ លុះដល់​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ម៉ោង​១១​និង​០០​នាទី ។​

​កុមារី​រងគ្រោះ​ឈ្មោះ ច​.​ឆ​លត អាយុ​១៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់​នៅផ្ទះ​កើតហេតុ​។ ចំណែក​ជនសង្ស័យ ​ឈ្មោះ ស្រ៊ ស្រួល ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ទឹកកក ស្នាក់នៅ​ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​

​សេចក្តីរាយការណ៍​ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៩ ម៉ោង​២៣​និង​៣០​នាទី ជនសង្ស័យ​ បាន​ជិះ​ម៉ូតូឌុប​កុមារី​រងគ្រោះ​ត្រឡប់​មកពី​ដើរលេង​អុំទូក​នៅ​ក្រុង​តាខ្មៅ​ មក​ផ្ទះ​កុមារី​រងគ្រោះ​ (​ផ្ទះកើតហេតុ​) រួច​ជនសង្ស័យ​ក៏​សុំ​ជីដូន​កុមារី​រងគ្រោះ ​ដេក​នៅទីនេះ​ដែរ ។ ពេល​ជីដូន​ដេកលក់ ជនសង្ស័យ​ក៏បាន​លួងលោម ឱបថើប​កុមារី​រងគ្រោះ ហើយ​រួមភេទ​ជាមួយ​បាន​ម្តង ។ រហូតដល់​ថ្ងៃទី​០២-​ខែវិច្ឆិកា​-​ឆ្នាំ​២០១៩ ម៉ោង​២១ និង​០០​នាទី ជនសង្ស័យ​ក៏បាន​ទាក់ទង​ទៅ​ដេក​នៅផ្ទះ​កុមារី​រងគ្រោះ​ទៀត រួច​រួមភេទ​ជាមួយគ្នា​ម្តងទៀត ។ បន្ទាប់មក ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​នាំ​នាង​ទៅលេង​ផ្ទះ​ នៅ​ខេត្តកំពង់ចាម​ឃើញ​កូន​មាន​សភាព​ស្លេកស្លាំង​ក៏​សួរនាំ ពេលនោះ​កុមារី​រងគ្រោះ​ក៏​ប្រាប់​រឿងហេតុ​ខាងលើ រួច​ម្តាយ​ក៏​នាំ​កុមារី​រងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ព្រែក​ឯង ។​

​លុះដល់​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ម៉ោង​១១​និង​០០​នាទី សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ យកមក​សាកសួរ និង​អនុវត្តតាម​នីតិវិធី ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.