ផ្ទះ ព័ត៌មានជាតិ Update៖ ខ្លោច...

Update៖ ខ្លោចចិត្ត! ប្រពន្ធទៅលេងស្រុក ទុកប្តីនៅបន្ទប់មួយយប់ ព្រឹកឡើងរឹងស្ដូក

0

ភ្នំពេញ: បុរសម្នាក់គាំងបេះដូងស្លាប់ ក្នុងបន្ទប់ជួល បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ស៊ុន រស់ អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានទីលំនៅភូមិស្វាយទៀប ឃុំចម្ការលើ ស្រុកចម្ការលើ ខេត្តកំពុងចាម។

តាមប្រពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ កាលពីល្ងាចបានជូនប្រពន្ធ ឡើងជិះរថយន្តទៅស្រុក តែជនរងគ្រោះមិនបាន ទៅជាមួយទេ ដោយសារជាប់ធ្វើការ។

ប្រភពដដែលបានបន្តទៀតថា លុះពេលយប់ជនរងគ្រោះ បានចេញពីធ្វើការ មកដល់បន្ទប់ក៏ចូលសម្រាកធម្មតាដូចសព្វដង រហូតដល់ព្រឹកថ្ងៃកើតហេតុ ដោយសាមិនឃើញជនរងគ្រោះ ចេញពីបន្ទប់ ទើបអ្នកជិតខាងនាំគ្នា ទៅដាស់មិនឃើញឆ្លើយតប ក៏នាំគ្នាធាក់ទ្វារចូល ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ ក៏រាយការណ៍ជូនអជ្ញាធរ សមត្ថកិច្ច ចុះពិនិត្យកោសល្យវិច័យ រួចប្រគល់សពឲ្យសាច់ញាតិ យកទៅធ្វើបុណ្យនៅស្រុកកំណើត៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.