ផ្ទះ ព័ត៌មានជាតិ ម៉ូតូពីរគ្រឿង...

ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យរបួស ០៣នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គ

0

កណ្តាល: កាលពីវេលាម៉ោង ១៨ និង០៥នាទីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ១ ក្នុងគីឡូម៉ែត្រលេខ៣៦-៣៧ ត្រង់ចំណុចភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូ ។

ម៉ូតូទី១ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Q-5625 បើកបរដោយឈ្មោះ ប្រាក់ សូយ៉េន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងចំបក់ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង (រងរបួសស្រាល ដាច់បបូរមាត់ខាងលើ) ឌុបព្រះសង្ឃមួយអង្គ ព្រះនាម ស៊ៀន សុភាព ព្រជន្ម ២០វស្សា មានទីលំនៅភូមិឃុំជាមួយ (របួសស្រាល) ធ្វើដំណើរពីភ្នំពេញទៅអ្នកលឿង។

មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកសងកូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ឃ-6529 កណ1 បើកបរដោយឈ្មោះ កែម ម៉ាប់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (របួសធ្ងន់) ធ្វើដំណើរបញ្ច្រាសទិសគ្នា ឆ្លងកាត់ថ្នល់មកខាងស្តាំរបស់ខ្លួន។

មូលហេតុ៖ បណ្តាលមកពីអ្នកបើកម៉ូតូសង់កូរ៉េ ធ្វេសប្រហែស ខ្វះប្រុងប្រយ័ត្ន មិនបានពិនិត្យគ្រប់ជ្រុងជ្រោយ មុនពេលបើកឆ្លងកាត់ថ្នល់។

ក្រោយកើតហេតុ ជនរងគ្រោះសងខាង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ រីឯវត្ថុតាងខូចខាត បានយកមករក្សទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.