ព័ត៌មានអន្តរជាតិ

និស្សិតយោធាអារ៉ាប៊ីសាអូឌីត បាញ់សម្លាប់មនុស្ស ៣ នាក់ នៅមូលដ្ឋានកងទ័ពជើងទឹកអាមេរិក

អារ៉ាប៊ីសាអូឌីត: កាលពីថ្ងៃសុក្រ អ្នកហ្វឹកហាត់ទ័ពអាកាស អារ៉ាប៊ីសាអូឌីតម្នាក់ បើកការបាញ់ប្រហារ នៅមូលដ្ឋានកងទ័ពជើងទឹកអាមេរិក សម្លាប់មនុស្ស ៣ នាក់ ដោយករណីនេះ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ក៏បានផ្ញើសារចូលរួមរំលែកទុក្ខដល់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩។

ការបាញ់ប្រហារនេះ កើតឡើងនៅក្នុងអាគារថ្នាក់សិក្សាមួយ នៅស្ថានីយ៍អាកាសចរណ៍ កងទ័ពជើងទឹក Pensacola ក្នុងរដ្ឋផ្លរីដា ដែលបានបណ្តាលឲ្យមនុស្ស ៨ នាក់រងរបួស ក្នុងនោះមានទាំងអនុសេនាតូច ២ នាក់ ដែលបានធ្វើការតបត ទៅនឹងការវាយប្រហារនោះ។

អភិបាលរដ្ឋផ្លរីដា លោក Ron DeSantis បាននិយាយថា អ្នកបាញ់ប្រហារ គឺជាសិស្សហ្វឹកហាត់នៅមូលដ្ឋាន ដែលបានមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត៕

មតិយោបល់