ផ្ទះ ព័ត៌មានជាតិ សូមជួយ Share ...

សូមជួយ Share ផងបងប្អូន! ឪពុកកូនប្រុសស្រី ៣នាក់ ជួបគ្រោះថ្នាកចរាចរណ៍ស្លាប់ មិនទាន់រកឃើញសាច់ញាតិ

0

បាត់ដំបង: កាលពីវេលាយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុច ផ្លូវបត់ចូលដីឡូស៊ីនឃីម ស្ថិតក្នុងភូមិថ្មី ឃុំត្រាង ស្រុក​កម្រៀង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុកនិងម៉ូតូ បណ្ដាលឲ្យស្លាប់អ្នកជិះម៉ូតូ ៣នាក់ គឺឪពុកម្នាក់ និងកូនប្រុសស្រី ២នាក់។

បច្ចុប្បន្នសព ត្រូវបានយកទៅតម្កល់ទុកនៅវត្តគិរីរតន:។

ហេតុការណ៍ លោក សុខ គឹមខុន អភិបាលស្រុកកម្រៀង បានខិតខំប្រឹងប្រែងស្វែង រកសាច់ញាតិ និងបងប្អូនសព ព្រមទាំងចំណាយថវិកាមួយចំនួន ដើម្បីដោះស្រាយធ្វើបុណ្យ តាមបែបព្រះពុទ្ធសាសនា៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.