ផ្ទះ ព័ត៌មានជាតិ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៣នាក់ មានទាំងប្រើ និងជួញ… នៅក្រុងខេមរភូមិន្ទ

0

កោះកុង: កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បង្ក្រាបបានករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនចំនួន ១ករណី ឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន៣នាក់ (ស្រីម្នាក់)
កាលពីវេលាម៉ោង៦ និង០០នាទីល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជនសង្ស័យទី១ឈ្មោះ សុះ មើត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចភូមិ៤ សង្កាត់ដងទង់ ទី២ឈ្មោះ ម៉ាត់ មុសស្លីម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចផ្ទះសណាក់ជំនៀរឈើ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ។
និងទី៣ឈ្មោះ ដួង ស្រីល័ក្ខ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចផ្ទះសណាក់ជំនៀរឈើ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ។

ដកហូតវត្ថុតា៖ ម្សៅក្រាមសថ្លា Ice ចំនួន១៦កញ្ចប់ និងឧបករណ៍សម្ភារ: សម្រាប់ជក់ថ្នាំញៀនមួយចំនួន។

ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងបំពេញសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.