ផ្ទះ ព័ត៌មានជាតិ ជនសង្ស័យម្នាក...

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីបង្ករបួសស្នាម

0

កោះកុង: កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា កាលពីវេលាម៉ោង៨ និង០០នាទីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជនសង្ស័យឈ្មោះ ឌឿន ផានិត ភេប្រុស អាយុ៣១ឆ្នាំ និងជនរងគ្រោះឈ្មោះ សៀង ខ្នុយ ភេទប្រុស អាយុ២៦ឆ្នាំ (របួសស្រាល) អ្នកទាំងពីរ មានទីលំនៅភូមិ-ឃុំកើតហេតុ ជាមួយគ្នា។

ករណីនេះ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ធ្វើការសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.