ផ្ទះ ព័ត៌មានជាតិ ក្មេងស្រីម្នា...

ក្មេងស្រីម្នាក់ ជិះម៉ូតូយ៉ាងលឿន សង្ស័យហ្វ្រាំងមិនស៊ី ជ្រុលទៅបុករថយន្តហាយទ្បែនឌ័រ បណ្ដាលឲ្យខូចខាត

0

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ២ និង ៣០ នាទីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយក្មេងស្រីម្នាក់ បានជិះម៉ូតូយ៉ាងលឿន សង្ស័យហ្វ្រាំងមិនស៊ី បានជ្រុលទៅបុករថយន្តហាយទ្បែនឌ័រ។

ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតរថយន្ត និងម៉ូតូប៉ុណ្ណោះ។

ខណ:ពេលសមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ហើយឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.