ផ្ទះ ព័ត៌មានជាតិ សង្ស័យអាងជំនា...

សង្ស័យអាងជំនាញ ធ្វើសកម្មភាពរាល់ដងមិនអី ញ៉ាមចង់ម្ដងទៀត ចុងក្រោយចូលប៉ុស្តិ៍

0

កណ្ដាល: កាលពីថ្ងៃ០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៩ និង១០នាទី នៅចំណុចផ្ទះជនរងគ្រោះ ភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល មានករណីអំពើលួច (លុយ)។

ជនរងគ្រោះឈ្មោះ ជា ហ៊ុន ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរ កម្មកររោងចក្រ ។ ជនសង្ស័យឈ្មោះ ដុំ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។

សម្ភារបាត់បង់៖
-ប្រាក់ដុល្លារ ១០០$
-លុយបាត ៦,០០០បាត
-ប្រាក់រៀល ៣០០,០០០៛

ដំណើររឿង៖ នៅវេលាថ្ងៃម៉ោង៧ និង០០នាទីព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះ បានចេញពីផ្ទះ ទៅធ្វើការ ដោយទុកឲ្យកូនៗនៅចាំផ្ទះ ។ លុះដល់វេលាម៉ោង ៧ និង១០នាទីយប់ជនរងគ្រោះ បានចេញពីធ្វើការមកផ្ទះ ពេលនោះឈ្មោះ មីង វ៉ូ បានប្រាប់ជនរងគ្រោះថា៖ គាត់ឃើញឈ្មោះ ដុំ សំណាង ហៅឆាង (ជនសង្ស័យ) បានឡើងទៅលើផ្ទះ ឮដូច្នេះជនរងគ្រោះបាន ឡើងទៅលើផ្ទះ មើលសម្ភារ: និងទ្រព្យសម្បត្តិ ឃើញនៅក្នុងទូរបាត់បង់ប្រាក់ដូចបានរៀបរាប់ខាងលើ រួចមកជនរងគ្រោះ និងប្តី ក៏បានទៅផ្ទះជនសង្ស័យ ដើម្បីសួរនាំនៅពេលនោះ ជនសង្ស័យ បានប្រកែក ។ បន្ទាប់មកជនរងគ្រោះ បានតេទូរស័ព្ទប្តឹងសមត្ថកិច្ច ប៉ុស្តិ៍ស្វាយអំពារ នាំជនសង្ស័យ យកមកសាកសួរនៅប៉ុស្តិ៍។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានឡើងលួច ប្រាក់របស់ជនរងគ្រោះ ពិតប្រាកដមែន។ ករណីនេះ ជំនាញ និងប៉ុស្តិ៍កំពុងបន្ត ចាត់ការតាមនីតិវិធី ។

សូមបញ្ជាក់៖ កន្លងមកជនសង្ស័យ ធ្លាប់ធ្វើសកម្មភាពលួចចំនួន០៤លើក មកហើយ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.