ផ្ទះ ព័ត៌មានជាតិ ព្រលឹងចុងសក់!...

ព្រលឹងចុងសក់! អគ្គិភ័យឆេះរថយន្ត១គ្រឿង ស្ទើរខ្ទេចទាំងស្រុង

0

កំពង់ចាម: កាលពីវេលាម៉ោង ១១ និង០០ នាទីព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលេខ ២៧០ ស្ថិតក្នុងភូមិកោះតាង៉ោទី១ ឃុំសូរគង ស្រុកកងមាស មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿង។

រថយន្តខាងលើម៉ាក NISSAN PICKUP ពណ៌ស ពាក់ស្លាកលេខរតន:គិរី 2C-1314 បើកបរដោយ ឈ្មោះ ទៀត កូប ភេទប្រុស អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

មូលហេតុ៖ រថយន្តឆ្លងចរន្តអគ្គិសនី ។

ហេតុការណ៍នេះ បណ្ដាលឲ្យខូចខាតរថយន្តប្រហែល ៨០% តែមិនគ្រោះថ្នាក់ដល់មនុស្សទេ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.