ផ្ទះ ព័ត៌មានជាតិ សាហាវណាស់! បុ...

សាហាវណាស់! បុរសម្នាក់ ត្រូវគេប្រួតគ្នាកាប់ ដូចចិញ្ចាំសាច់ជ្រូក នៅមុខវិទ្យាល័យអង្គរ ឃាត់ខ្លួនបាន ៦នាក់

0

សៀមរាប: ករណីឃាតកម្មដ៏ឃោឃៅមួយ ត្រូវបានសមត្ថកិច្ច ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន អ្នកពាក់ព័ន្ធបានចំនួន ៦នាក់ ដែលបានប្រព្រឹត្តិបទល្មើស កាលពីថ្ងៃទី៥ ខែវិច្ឆិការ ឆ្នាំ២០១៩ វេលាម៉ោង ២២ និង០០នាទី ស្ថិតនៅមុខផ្ទះសំណាក់ អង្គរយើង និងមុខវិទ្យាល័យ អង្គរ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុង-ខេត្តសៀមរាប គឺប្រួតគ្នាកាប់ លើជនរងគ្រោះឈ្មោះ ពៅ វណ្ណនេត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ អ្នកចម្រៀង រស់នៅខេត្តសៀមរាប ដូចចិញ្ចាំសាច់ជ្រូក។

ដោយនៅវេលាម៉ោង ១១ និង៣០នាទីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ បានម្នាក់ឈ្មោះ ផន វិវង្ស ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅសៀមរាប (អ្នកទៅជាមួយ)។

បន្ទាប់សួរចម្លើយរួម សមត្ថកិច្ច បើការស្រាវជ្រាវបន្ត រហូតឈានដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង៤០នាទីនៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ ៥នាក់ទៀត។

ទី១ឈ្មោះ ប្រាក់ អំណត់ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ ជាងដេរសំលៀកបំពាក់ ទីលំនៅខេត្តសៀមរាប (ជនដៃដល់) ទី២ឈ្មោះ ប្រាក់ វិបុល ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងដេរសំលៀកបំពាក់ ទីលំនៅខេត្តសៀមរាប (ជនដៃដល់) ទី៣ឈ្មោះ ជា សម្បត្តិ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងកាត់សក់ ទីលំនៅខេត្តសៀមរាប (ជនដៃដល់) ទី៤ឈ្មោះ ហែម សុម៉ាវត្តី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ កំពុងរៀនដេរសំលៀកបំពាក់ ទីលំនៅខេត្តសៀមរាប (សង្សារ ជា សម្បត្តិ) និងទី៥ ឈ្មោះ ស៊ឹង ស្រីពេជ្រ ភេទស្រី អាយុ ២៣ ឆ្នាំ កំពុងរៀនដេរសំលៀកបំពាក់ ទីលំនៅខេត្តសៀមរាប (សង្សារ ប្រាក់ អំណត់)។

វត្ថុតាងដកហូតបាន៖
-ម៉ូតូម៉ាក ហុងដាឌ្រីម ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ចំនួន ២គ្រឿង
-អាយផែត ចំនួន ១គ្រឿង
-ទូរស័ព្ទចំនួន ៥គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការ តាមនិតីវិធីច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.