ផ្ទះ ព័ត៌មានជាតិ ឆ្ងល់កូនមិនទា...

ឆ្ងល់កូនមិនទាន់ក្រោក ខំចូលទៅដាស់ ក៏ផ្អើលឆោទ្បោ

0

កណ្ដាល: កាលពីថ្ងៃទី០៩ ខែវិច្ឆិការ ឆ្នាំ ២០១៩ វេលាម៉ោង ១៥ និង០០នាទី ត្រង់ចំណុចផ្ទះឈ្មោះ ឃុន ឃាន ភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល មានករណីមនុស្សខ្យល់គស្លាប់។

ជនរងគ្រោះឈ្មោះ ឃាន សារ៉ាន់ ភេទស្រី អាយុ៣៧ ឆ្នាំ ជនជាតិខ្មែ មុខរបរ នេសាទត្រី ប្តីឈ្មោះ ហ៊ុល កម្សត់ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទត្រី អ្នកទាំងពីរ មានទីលំនៅមានទីលំនៅភូមិ-ឃុំកើតហេតុ។

ដំណើររឿង៖
នៅវេលាម៉ោង១៩ និង០០នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនរងគ្រោះ បានចេញពីផ្ទះខ្លួន រហូតដល់ម៉ោង ២៣ និង០០នាទី ទើបមកចូលដេកផ្ទះឪពុកបង្កើតឈ្មោះ ឃុន ឃាន ម្តាយឈ្មោះសុន សុខជា
មានទីលំនៅភូមិ-ឃុំកើតហេតុ (ក្នុងស្ថានភាពស្រវឹងស្រា)។

លុះដល់វេលាថ្ងៃកើតហេតុ មិនឃើញជនរងគ្រោះ ងើបពីដេក ទើបម្តាយ ចូលទៅមើល ក៏ផ្អើលឆោទ្បោដឹងថា កូនដេកស្លាប់។

តាមការអះអាងខាងក្រុមគ្រួសារ ជនរងគ្រោះ តែងតែផឹកស្រាជាប្រចាំ។

ក្រោយទទួលបានដំណឹង សមត្ថកិច្ច បានចុះធ្វើកោសល្យវិច័យ ពុំឃើញមានអ្វីគួរឲ្យកត់សម្គាល់ទេ សន្និដ្ឋានជនរងគ្រោះ បានស្លាប់ដោយសារខ្យល់គពិតប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.