ផ្ទះ ព័ត៌មានជាតិ ផឹកចំស្រាកាច!...

ផឹកចំស្រាកាច! បុរស វាយធ្វើបាបប្រពន្ធកូន រួចគំរាមអារ.ក ស្លាប់ ចុងក្រោយ ត្រូវប៉ូលិសចាប់វ៉ៃខ្នោះ

0

កណ្តាល: កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៨ និង១០នាទី ត្រង់ចំណុចផ្ទះ ឈ្មោះ យូ ប៊ុនលី ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មានករណីហិង្សាក្នុងគ្រួសារ។

ជនរងគ្រោះ០២នាក់៖
១. ឈ្មោះ យូ ប៊ុនលី ភេទស្រីអាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិ ព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល របួស ជាំថ្ពាល់ខាងឆ្វេង ( ត្រូវជាប្រពន្ធ)។
២. ឈ្មោះ ឌួង សុខា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មានរបួស ស្នាមជាំខ្នង (ត្រូវជាកូន)។

ជនសង្ស័យឈ្មោះ ឌួង រ៉ាដីន ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ
នៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ( ឃាត់ខ្លួន)។

វត្ថុតាងចាប់យកមាន៖ កណ្តៀវ ចំនួន០១ ដងឫស្សីប្រវែង២៥សង់ទីម៉ែត្រ ផ្លែដែក ប្រវែង ២៥សង់ទីម៉ែត្រ ខ្សែគោ ពណ៌ខ្មៅ ប្រវែង១៧០សង់ទីម៉ែត្រ។

សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុ ឈ្មោះឌួង រ៉ាដីន បានផឹកស្រាស្រវឹង រួចបានជេរឡូឡាពេញផ្ទះ និងបានធាក់ប្រពន្ធឈ្មោះ យូ ប៊ុនលី មួយជើង ត្រូវចំថ្ពាល់ខាងឆ្វេង ព្រមទាំងបានយកខ្សែគោវ៉ៃ ឈ្មោះ ឌួង សុខា (ត្រូវជាកូន) បណ្តាលឲ្យជាំខ្នង និងបានយកកណ្តៀវគំរាម អារ.កប្រពន្ធ និងកូនទៀត។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្គិ៍ត្រើយស្លា បានចុះមកដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាងមកប៉ុស្តិ៍ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.