ផ្ទះ ព័ត៌មានជាតិ ចោរធ្វើសកម្មភ...

ចោរធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់ នៅខណ្ឌមានជ័យ

0

ភ្នំពេញ: នៅវេលាម៉ោង ១ និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីម្នាក់ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានប្រាប់ថា មុនកើតហេតុ គាត់បានដកទូរស័ព្ទ តេទៅបងប្អូន នៅចំណុចខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូហុងដា សង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BK.5702 ជិះមកពីក្រោយ ធ្វើសកម្មភាពឆក់ទូរស័ព្ទគាត់ បានសម្រេច រួចបើករត់គេចមកដល់ផ្លូវ៣០៦ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ក៏បានបងប្អូនប្រជាពលរដ្ឋ ស្ទាក់ចាប់បានជនសង្ស័យម្នាក់ ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ដើម្បីសួរនាំ តែដោយសារកន្លែងឆក់ នៅផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ទើបសមត្ថកិច្ចបឹងកេងកងទី១ ប្រគល់ឲ្យសមត្ថកិច្ច ចាក់អង្រែក្រោមចាត់ការបន្ត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យ ចាត់ការទៅតាមនិតិវិធីច្បាប់។ ចំណែកជនរងគ្រោះ សមត្ថកិច្ច បានប្រគល់ទូរស័ព្ទជូនវិញ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.