ផ្ទះ ព័ត៌មានជាតិ កាមរីបាឡែន ប៉...

កាមរីបាឡែន ប៉ះគ្នាជាមួយហុងដាឌ្រីម បណ្ដាលឲ្យរបួសមនុស្ស ២នាក់

0

កំពង់ធំ: កាលពីវេលាម៉ោង ៩ និង ៤៩នាទីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រ១៣៦-១៣៧ ស្ថិតក្នុងភូមិស៊ីវត្ថា ឃុំប្រសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុកម៉ូតូបើកបរឆ្លងផ្លូវ។

ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ1I-5693 (បើកបរឆ្លងកាត់ផ្លូវ ពីលិចទៅកើត) ដោយឈ្មោះ ញ៉ែម យាន ភេទប្រុស អាយុ៦៥ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ (របួសស្រាល)(មិនពាក់មួកសុវត្ថិភាព) ឌុបប្រពន្ធឈ្មោះ យិន.តារា អាយុ៥៧ មុខរបរកសិករ (របួសធ្ងន់) (មិនពាក់មួកសុវត្ថិភាព)។

រថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ស្លាកភ្នំពេញ 2Z-7826(បើកបរទិសដៅពីជើងទៅត្បូង) ដោយឈ្មោះ ភីន ម៉ាទិន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរបើកបររថយន្តឈ្នួល (មិនរបួស) នាំខ្លួនទៅអធិការដ្ឋាននគរបាល ស្រុកសន្ទុក ដើម្បីសួរបំភ្លឺ។

មូលហេតុបឋម៖ បង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរឆ្លងកាត់ផ្លូវ ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.