ផ្ទះ ព័ត៌មានជាតិ រថយន្តម៉ាកស្ត...

រថយន្តម៉ាកស្តារិច ប៉ះគ្នាជាមួយម៉ូតូ១គ្រឿង បណ្ដាលរបួសកសិស្សសាលា ២នាក់

0

កំពង់ធំ: កាលពីវេលាម៉ោង ១៣និង២០នាទីថ្ងៃទី០៩ ខែវិច្ឆិការ ឆ្នាំ២០១៩ តាមផ្លូវលំក្រាលកៅស៊ូសម្ដេចហ៊ុនសែនក្រវ៉ា ត្រង់ចំណុចភូមិបឹង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ ទិសដៅផ្ទុយគ្នា បណ្ដាឲ្យរបួសធ្ងន់០២នាក់ (ប្រុស) និងខូតខាតរថយន្ត០១គ្រឿង ម៉ូតូ០១គ្រឿង៖

ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខកណ្ដាល1I-1007 បើកបរដោយឈ្មោះទិត្យ សុភា ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិអូរក្រវ៉ាន់ ឃុំចម្ការអណ្ដូង ស្រុកចម្ការលើ ខេត្តកំពង់ធំ មុខរបរ សិស្ស របួសធ្ងន់ (មិនពាក់មួកសុវត្តិភាព)។ អ្នករួមដំណើរឈ្មោះ ទិត្យ សុផាន់ណា ភេទប្រុស អាយុ១០ឆ្នាំ ត្រូវជាប្អូនបង្កើត នៅភូមិឃុំជាមួយគ្នា មុខរបរ សិស្ស របួសធ្ងន់ (មិនពាក់មួកសុវត្តិភាព)។

រថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ2G-7763 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកគេចពីកន្លែងកើតហេតុ យកចតចោលនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចម្ការលើ ខេត្តកំពង់ចាម។

វត្ថុតាងយករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។ មូលហេតុបឋម៖ បង្កឡើងដោយអ្នកបើកម៉ូតូបើកបរជែង ក្នុងស្ថានភាពគ្រោះថ្នាក់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.