ផ្ទះ ព័ត៌មានជាតិ បុគ្គលិកក្រុម...

បុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ ត្រូវរថយន្តមិនចាំម៉ាក បុកស្លាប់នៅខណ្ឌពោធិ៍សែនជ័យ

0

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង ១០នាទីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចកែង និងផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ។

សពជនរងគ្រោះមានឈ្មោះ យឿន សីហា ភេទប្រុសអាយុ២៥ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានស្រុកកំណើតខេត្តព្រៃវែង ជិះម៉ូតូម៉ាក Honda Scoopy ស៊េរីឆ្នាំ 2020 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2HT-2193 រីឯរថយន្តបង្ក មិនត្រូវបានស្គាល់នោះទេ រត់គេចបាត់ភ្លាមៗ ។

ដំណើរឿង៖ មុនពេលកើតហេតុ ជនរងគ្រោះ ធ្វើដំណើរម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ៤ មកដល់ចំណុចកើតហេតុ ក៏មានរថយន្តមិនស្គាល់ម៉ាក ធ្វើដំណើរស្របទិសគ្នា មកបុកពីក្រោយ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗតែម្ដង រួចរថយន្តបន្ថែមល្បឿន បើកគេចបាត់ ។

ក្រោយមកសមត្ថកិច្ច បានចុះវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចំណែកឯសព ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.