ផ្ទះ ព័ត៌មានជាតិ បើស្រវឹងសូមកុ...

បើស្រវឹងសូមកុំបើកបរ! រថយន្តស្លាកលេខ ខេមរៈភូមិន្ទ 2-9748 រេចង្កូតបុកគំនូសទ្រូងផ្លូវ ផ្អើលទាំងយប់

0

ភ្នំពេញ: កាលពីវេលាម៉ោង ១១ និង១៥នាទីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចបណ្តោយផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកល្អក់០១ ខណ្ទទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរសម្នាក់ ស្រវឹងស្រាជោកជាំ បានបើករថយន្ត រេចង្កូតទៅបុកគំនូសទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត។

ដំណើររឿង៖ មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក Ford Ranger ពណ៌ត្រេអ៊ី មិនស្គាល់ស៊េរី ពាក់ស្លាកលេខ ខេមរ:ភូមិន្ទ 2-9748 ធ្វើដំណើរពីលិចទៅកើត ក្នុងស្ថានភាពស្រវឹង ក៏រេចង្កូតទៅបុកគំនូសទ្រូងផ្លូវ បណ្តាលរថយន្តខូចខាតមួយកំណាត់មុខ បើកទៅមុខលេងរួច។

ភ្លាមៗនោះក៏មានសម្ថកិច្ចមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍ ហើយទាក់ទងជំនាញ មកវាស់វែង យកទៅវត្ថុតាងទៅរក្សាទុក ដើម្បីដោះស្រាយពេលក្រោយ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.