ផ្ទះ ព័ត៌មានជាតិ ក្រុមក្មេងស្ទ...

ក្រុមក្មេងស្ទាវ បើកឆាកដេញកាប់គ្នា ផ្អើលទាំងយប់ អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះចូលប៉ុស្ដិ៍

0

រតនគិរី: កាលពីវេលាម៉ោង ៩ និង៥៣នាទីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី យុវជនពីរនាក់ បានរងរបួសធ្ងន់ធ្ងន់ បន្ទាប់ពីបក្ខពួកក្រុមក្មេងទំនើងចំនួន៩នាក់ បានព្រួតគ្នាកាប់។

ជនរងគ្រោះទី១.ឈ្មោះ ទីង ឌិញ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិច្រាយ បានរងរបួសធ្ងន់ ត្រង់ប្រអប់ដៃខាងឆ្វេងនិងកញ្ចឹង.កខាងឆ្វេង និងទី២.ឈ្មោះ សា រុំ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បានរងរបួសធ្ងន់ ត្រង់ខ្ទង់ច្រមុះ និងពីលើក្បាល។ អ្នកទាំង ២ ស្នាក់នៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ត្រូវបានរថយន្តសាមុយដឹក បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

ចំណែកជនសង្ស័យចំនួន៩នាក់៖ ទី១.ឈ្មោះ ទូច ភេទប្រុស ទី២.ឈ្មោះ ឡយ ភេទប្រុស ទី៣.ឈ្មោះ សួរ ភេទប្រុស ទី៤.ឈ្មោះ ធារ៉ា ភេទប្រុស (ឃាត់ខ្លួន) និងបក្ខពួកចំនួន ៥នាក់ផ្សេងទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់វិធានការទៅតាមផ្លូវច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.