ផ្ទះ ព័ត៌មានជាតិ ធ្វើសកម្មភាពល...

ធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្ត ត្រូវម្ចាស់តាមទាន់ ដេញប្រផាប់ចាប់ប្រភីង ប្រគល់ឲ្យសមត្ថកិច្ច

0

ភ្នំពេញ: កាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះជនរងគ្រោះ ផ្លូវបេតុងផ្ទះលេខ 4E0 ភូមព្រៃសាលា សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ មានករណីជនសង្ស័យ៣នាក់ ធ្វើសកម្មភាពលួចឆ្កឹះកាច់យកកញ្ចក់រថយន្ត បានសម្រេច តែត្រូវម្ចាស់តាមទាន់ដេញ ប្រផាប់ចាប់ប្រភីង បានទាំង៣នាក់ យកប្រគល់ឲ្យសមត្ថកិច្ច។

ជនសង្ស័យទី១ ឈ្មោះសួន សត្ថា ភេទប្រុសអាយុ៣៦ ឆ្នាំ មុខរបរជាង កាត់កញ្ចក់ ស្នាក់នៅផ្ទះជួល ភូមិទួលសង្កែ ខណ្ឌឬស្សីកែវ ទី២ ឈ្មោះ ម៉ៅ ច្រឹក ភេទប្រុស អាយុ៣៨ ឆ្នាំមុខរបររត់កង់បី មានទីលំនៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី៣ឈ្មោះ ហៀ ពៅ ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កែ។

ជនរងគ្រោះឈ្មោះ លីន ចន្ទ្រា ភេទស្រី អាយុ២៩ ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ4E0 ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះ បានចតរថយន្ត ម៉ាកហាយឡែនឌឺ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-5790 នៅមុខផ្ទះ លុះដល់ម៉ោងកើតហេតុ ស្រាប់តែសំទ្បេញផាំង ជនរងគ្រោះបានអើយមើលឃើញកង់បីមួយគ្រឿង ចតក្បែររថយន្ត និងឃើញជនសង្ស័យ កំពុងលួចកញ្ចក់ ពេលនោះ ជនរងគ្រោះ ក៏ស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យ នាំគ្នារត់ឡើងជិះកង់បីរត់ ហើយជនរងគ្រោះ បានបន្តដេញតាម រហូតដល់មុខសាលាខណ្ឌសែនសុខ ក៏មានប្រជាពលរដ្ឋ ជួយចាប់បានទាំងជនសង្ស័យទាំង៣នាក់ យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍កាកាបទី២។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.