ផ្ទះ ព័ត៌មានជាតិ រថយន្តស្លាកលេ...

រថយន្តស្លាកលេខ ខម យកមកធ្វើជាងជនជាតិចិន បើកសាក ជាន់ហ្វ្រាំងជ្រុល ហោះបុកទ្រូងផ្លូវខូចខាតមួយចំហៀង

0

ភ្នំពេញ: ជាងរថយន្តជាជនជាតិចិន២នាក់ បើករថយន្តសាកហ្រ្វាំង ពេលដែលជួសជុល បានជ្រុលទៅបុកទ្រូងផ្លូវ កាលពីវេលាម៉ោង១ និង០០នាទី ថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្ត ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-3004 ដែលភ្ញៀវបានយកមកជួសជុល នៅហ្គារ៉ាស់ជនជាតិចិន ពេលជួសជុលរួច ជាងជាជនជាតិចិននោះ បានបើកសាករថយន្ត ក្នុងទិសដៅពីលិចទៅកើត រហូតមកដល់កន្លែងកើតហេតុ បានជាន់ហ្រ្វាំងជ្រុលរេចង្កូត ទៅបុកទ្រូងផ្លូវ បណ្តាលឲ្យខ្ទេចកង់មុខមួយចំហៀង ទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែងនៅកន្លែងកើតហេតុ យករថយន្តរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.