ផ្ទះ ព័ត៌មានជាតិ សូមបងប្អូនប្រ...

សូមបងប្អូនប្រុងប្រយ័ត្ន! រកឃើញភេសជ្ជ ខូចគុណភាព

0

ព្រះសីហនុ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានបន្តចុះ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារនៅផ្សារកងកេង និងផ្សារម៉ាតឃ្លាំងលើ ក្នុងខេត្តព្រះសីហនុ។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ បង្គាស្រស់ មឹកស្រស់ សាច់ក្រក គុយទាវកាត់ បន្លែ ខ្ញីហាន់ និងម្ទេសប្លោក ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់នៅលើគ្រឿងសមុទ្រនោះទេ។ តែបានរកឃើញទឹកភេសជ្ជ ៥២ ដប ចំណុះ ៤៨០ មីលីលីត្រ ស្មើនឹង ២៥ គីឡូក្រាម ដែលជាទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកនៅសាខាខេត្តព្រះសីហនុ ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.