ផ្ទះ ព័ត៌មានជាតិ អុញនោះ! មានកា...

អុញនោះ! មានការចុះត្រួតពិនិត្យទំនិញ ពិសេសចំណីអាហារ ដែលដាក់តាំងលក់ក្នុងបរិវេណ និងជុំវិញកន្លែងប្រារព្ធព្រះរាជពិធីបុណ្យជាតិ

0

ភ្នំពេញ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ក្នុងគោលបំណងធានាបាននូវ សុខភាព សុវត្ថិភាព ទទួលបាននូវភាពកក់ក្តៅ ក្នុងការទទួលទានចំណីអាហារជូនបង ប្អូនប្រជាពលរដ្ឋ ក៏ដូចជាកីឡាករអុំទូក ដែលអញ្ជើញមកចូលរួម កម្សាន្ដក្នុង ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដោយបានការឯកភាពពីគណ:កម្មាធិការជាតិ រៀបចំពិធីបុណ្យជាតិ-អន្តរជាតិ បានចាត់តាំងឲ្យមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល នាំយករថយន្តមន្ទីរពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ ចុះទៅអង្កេត ពិនិត្យទំនិញ ពិសេសចំណីអាហារ ដែលដាក់តាំងលក់ក្នុងបរិវេណ និងជុំវិញកន្លែងប្រារព្ធព្រះរាជពិធីបុណ្យ ។

ការត្រួតពិនិត្យនេះ គឺសំដៅពិនិត្យទៅលើអនាម័យ ស្លាកសញ្ញាផលិតផល ថ្ងៃផុតកំណត់រយ:ពេលប្រើប្រាស់ និងសារធាតុគីមីហាមឃាត់ ដែលប្រើប្រាស់លើផលិតផល ចំណីអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ ។

ទន្ទឹមនេះ មន្រ្តីកាំកុងត្រូល ក៏បានចែកផ្សាយនូវផ្ទាំងរូបភាព Poster និងបានណែនាំឲ្យ អាជីវករ អ្នកលក់ដូរ និងប្រជាពលរដ្ឋ សូមមេត្តាពិនិត្យមើល លក្ខណ: អនាម័យ នៃការដាក់តាំងលក់ មិនត្រូវដាក់តាំងលក់ ផលិតផលភេសជ្ជ: និងផលិតផលដ៏ទៃទៀត នៅក្រោមកម្ដៅថ្ងៃ ផលិតផលហួសកាលបរិច្ឆេទ កំណត់ប្រើប្រាស់ ឬទំនិញដែលមានសារធាតុគីមី ហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាព របស់អ្នកទទួលទាន៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.