ផ្ទះ ព័ត៌មានជាតិ គួរឲ្យសង្វេគណ...

គួរឲ្យសង្វេគណាស់! ស្ត្រីម្នាក់ លង់ទឹកប្រឡាយក្បែរផ្ទះស្លាប់

0

ព្រះសីហនុ:​ កាលពីវេលាម៉ោងជិត ៩ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចកំពង់ទូក ក្នុងភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ខេត្ត ព្រះសីហនុ មានករណីស្ត្រីចំណាស់ម្នាក់ លង់ទឹកស្លាប់ នៅក្នុងប្រឡាយក្បែរផ្ទះ។

ជនរងគ្រោះឈ្មោះ ឈឿន ឈើន ភេទស្រី អាយុ ៥៧ ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុ។

ប្រភពពីប្រជាពលរដ្ឋក្បែរខាង បានឲ្យដឹងថា ស្ត្រីរងគ្រោះជាមនុស្សមានសតិមិនគ្រប់ តែងតែដើរហាលភ្លៀង ហាលថ្ងៃ និងវង្វេងម្តងៗ ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.