ផ្ទះ ព័ត៌មានជាតិ ទើបចេញពីគុកបា...

ទើបចេញពីគុកបាន២ខែ មិនរាងចាល ទិញថ្នាំញៀនតម្លៃ១៨០ដុល្លារ យកទៅជួញ ត្រូវសមត្ថកិច្ច ចាប់វ៉ៃខ្នោះ

0

កណ្តាល: កាលពីវេលាម៉ោង ១១ និង២៥នាទីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្លូវខ្នងប្រឡាយ ភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។

ជនសង្ស័យឈ្មោះ រ៉េត សុភា ហៅពៅ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិ ដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។

វត្ថុតាងដកហូត៖
-ម្សៅក្រាមពណ៌សថ្លា សង្ស័យថាសារធាតុញៀន០៧កញ្ចប់ (តូច០៣កញ្ចប់ ,មធ្យម០២កញ្ចប់ និង ធំ០២កញ្ចប់)។
-ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកណូគាចុចពិល ពណ៌ខ្មៅ។
-សម្ភារ:ថង់វេចខ្ចប់ថ្នាំញៀន។
-កាបូបក្រវ៉ាត់ចង្កេះ០១ដាក់ថ្នាំញៀន។
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាប៊ិត ពណ៌ខ្មៅ-ស-ក្រហម ស្លាកលេខ កំពង់ធំ1J-3811។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលដំណាក់អំពិល បានទទួលព័ត៌មាន ពីកម្លាំងមហាជនល្អថា មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀន នៅចំណុចកើតហេតុ។ ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងជំនាញ ផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក ចុះទៅដល់កន្លែងកើតហេតុ ឃើញមុខសញ្ញា កំពុងជិះម៉ូតូតាមផ្លូវ ទើបកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ដើម្បីសាកសួរ និងឆែកត្រួត ពិនិត្យឃើញមានថ្នាំញៀនចំនួន០៧កញ្ចប់ (តូច០៣កញ្ចប់ ,មធ្យម០២ និងធំចំនួន០២កញ្ចប់) ដាក់ក្នុងកាបូប ក្រវ៉ាត់ចង្កេះ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ថ្នាំញៀននេះ ខ្លួនបានទិញពីមនុស្សប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណ នៅម្ដុំផ្ទះសំណាក់៨៨ ក្នុងតម្លៃ១៨០ដុល្លារ (មួយរយប៉ែតសឹបដុល្លារ) ដើម្បីយកមក លក់បន្ត ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់៖ ជនសង្ស័យកន្លងមកធ្លាប់ជាប់ពន្ធនាគារ នៅខេត្តកំពង់ស្ពឺរយ:ពេល ០៣ឆ្នាំ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ទើបចេញបានរយ:ពេល ០២ខែ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.