ផ្ទះ ព័ត៌មានជាតិ ផ្អើលទាំងមេឃម...

ផ្អើលទាំងមេឃមិនទាន់ភ្លឺ! អគ្គិសភ័យឆេះហាងកាត់សក់ និងហាងលក់ទូរស័ព្ទដៃ រងការខូចខាត

0

ភ្នំពេញ: កាលពីវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចសាលាបឋមសិក្សាអនុវត្តរាជធានី តាមបណ្ដោយផ្លូវ២០០២ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានករណីអគ្គិភ័យឆាបឆេះហាងកាត់សក់ និងហាងលក់ទូរស័ព្ទដៃ។

តាមប្រភពព័ត៌មានពីបុរសជាម្ចាស់ហាងខាងលើ បានរៀបរាប់ឲ្យដឹងថា ហាងដែលត្រូវបាន អគ្គិភ័យឆេះនោះ គឺជាហាងរបស់គាត់ ដោយគាត់បានដាក់ ហាងមួយ ជួលទៅឲ្យបុរសម្នាក់ទៀត បើកហាងកាត់សក់យីហោ ប៉ូយហាយឡូយ២។ នៅមុនពេលកើតហេតុ ខណ:ដែលគាត់ និងប្រពន្ធ រួមជាមួយកូន កំពុងតែដេកលក់យ៉ាងស្កប់ស្កល់ នៅខាងក្នុងហាង ស្រាប់តែមានឮសំទ្បេង ផ្ទុះចេញមកពីហាងកាត់សក់ខាងលើ ដែលគាត់បានបិទទ្វារចាក់សោ។

បន្ទាប់មកគាត់ ក៏បានចេញទៅមើល ក៏ឃើញមានផ្សែង និងអណ្ដាតភ្លើង កំពុងឆាបឆេះខាង ក្នុងហាងកាត់សក់ខាងលើ។ ភ្លាមៗនោះគាត់ ក៏ឆោឡោប្រញាប់ប្រញាល់ រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យ ឲ្យចុះមកជួយធ្វើការអន្តរាគមន៍។

អំទ្បុងពេលនោះ ក៏មានប្រជាពលរដ្ឋ បាននាំគ្នាទាញទុយោទឹក និងបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់អណ្តាតភ្លើងផងដែរ តែដោយហាងកាត់សក់ខាងលើជាប់សោ ធ្វើឲ្យពិបាកក្នុងការបាញ់ទឹកពន្លត់ ទើបបណ្តាលឲ្យភ្លើងឆេះរាលដាលដ ល់ហាងលក់ទូរស័ព្ទដៃរបស់គាត់ជាបន្តទៀត។

ក្រោយមកក៏ឃើញមានរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់កន្លែងកើតហេតុចំនួន៤គ្រឿង និងបានវាយទម្លុះទ្វារហាង ដើម្បីធ្វើការបាញ់ទឹកពន្លត់អស់ទឹកទាំង៤រថយន្ត ទើបរលត់ទៅវិញជាស្ថាពរ នៅម៉ោង២និង៣០នាទីរំលងអធ្រាត្រថ្ងៃដដែល។

មូលហេតុ៖ សមត្ថកិច្ច សន្និដ្ឋានថា ឆ្លងចរន្តអគ្គិសនី។

ហេតុការណ៍នេះ មិនបង្កឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែបណ្តាលឲ្យហាងកាត់សក់ (ថ្មប្រកសង្ក័កសី) រងការខូចខាត ក្នុងនោះក៏មានម៉ូតូមួយគ្រឿង ម៉ាកអ័ររ៉ក ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង។ ចំណែកឯហាងលក់ទូរស័ព្ទដៃ ត្រូវបានភ្លើងឆាបឆេះស្ទើរទាំងស្រុង ហើយខូចខាតសម្ភារ:ហាងមួយចំនួន៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.