ផ្ទះ ព័ត៌មានជាតិ ញាក់សាច់! បុរ...

ញាក់សាច់! បុរសម្នាក់ បើករថយន្តបុកស្នាក់ការប៉ុស្ដិ៍នគរបាល ២៤ម៉ោង មុខស្ថានទូតថៃ និងពន្លះដើមឈើបាក់អស់១ដើម

0

ភ្នំពេញ: កាលពីវេលាម៉ោង ២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចមុខស្ថានទូតថៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន មានករណីបុរសម្នាក់ បើករថយន្តបុកស្នាក់ការប៉ុស្ដិ៍២៤ម៉ោង មុខស្ថានទូតថៃ និងពន្លះដើមឈើបាក់អស់១ដើម បណ្ដាលឲ្យរងការខូចខាត។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាក ភ្នំពេញ 2BC-5335 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវព្រះនរោត្ដម ជាមួយល្បឿនយ៉ាងលឿន ។ មកដល់ចំណុចកើតហេតុ

មិនដឹងយ៉ាងម៉េច ស្រាប់តែរថយន្តរេចង្កូន មកខាងឆ្វែងដៃ ឆ្លងចូលមកផ្លូវ បញ្ច្រាសទិស ទៅបុកប៉ុស្ដិ៍នគរបាល២៤ម៉ោង និងបន្តបុកដើមឈើបាក់អស់១ដើម ទើបកល់ជាប់ទៅមុខលែងរួច សំណាងល្អមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.