ផ្ទះ ព័ត៌មានជាតិ សូមអ្នកបើកបរទ...

សូមអ្នកបើកបរទាំងអស់ ជៀសឲ្យឆ្ងាយពីគ្រឿង! ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចឃាត់

0

កំពង់ឆ្នាំង: កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០ នាទីយប់ រហូតដល់ម៉ោង១២ និង៣០ នាទីយប់រំលងអធ្រាត្រ កម្លាំងនគរបាល បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ធ្វើតេស្តទឹកនោមរកសាធាតុញៀន នៅចំណុចអាងប្អេរ ភូមិសាស្ត្រភូមិថ្នល់ ឃុំដារ ស្រុកកំពង់លែង។

ដោយបានត្រួតពិនិត្យធ្វើតេស្តទឹកនោម លើមនុស្សចំនួន ១៨នាក់ (ប្រុស) លទ្ធផលពិនិត្យឃើញ មានផ្ទុកសាធាតុញៀន(+)ចំនួន ២នាក់ និងម្នាក់ទៀតបានលាក់ទុកម្សៅក្រាមពណ៌ស (ម៉ាទឹកកក) ១កញ្ចប់តូច (តែពុំមានផ្ទុកសារធាតុញៀន)។

ជនសង្ស័យទាំង៣ ឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ សៅ សំបូរ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
២- ឈ្មោះ សេន រុន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅខេត្ត កំពង់ធំ ។
៣- ឈ្មោះ ឡាំ ស្រីស្រល់ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិត្រងិល ឃុំត្រងិល (ជាអ្នកលាក់ទុកម្សៅក្រាមពណ៌ស ម៉ាទឹកកក) ។

បច្ចុប្បន្ន ជនសង្ស័យខាងើ បានធ្វើការឃាត់ខ្លួននៅអធិការដ្ឋានស្រុកកំពង់លែង និងចំនួន ១៥នាក់ទៀត ពិនិត្យរកពុំឃើញមានផ្ទុកសារធាតុញៀន(-) និងបានធ្វើការអប់រំ ហើយឲ្យវិលត្រឡប់ទៅផ្ទះវិញ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.