ផ្ទះ ព័ត៌មានជាតិ រថយន្តសាំយ៉ុង...

រថយន្តសាំយ៉ុង ពន្លះម៉ូតូ ផ្ដាច់ជីវិតមនុស្ស ២នាក់ នៅផ្លូវជាតិលេខ៥

0

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៥ និង៣០នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចវាលបារាមផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៤-៦៥ ស្ថិតក្នុងភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់។

រថយន្តម៉ាក SSANGYONG ពណ៌ទឹកស ពាក់ស្លាក់លេខ ភ្នំពេញ 2N-5893 អ្នកបើកបរមិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុខាងលើ បានបើកវ៉ារថយន្តមួយគ្រឿងទៀត មិនចាំម៉ាក ក្នុងទិសដៅស្របទិសគ្នា ក៏ជ្រុលចង្កូតទៅបុកនឹងម៉ូតូ១គ្រឿងម៉ាក Suzuki Smash ពណ៌ក្រហម ពាក់ស្លាកលេខព្រៃវែង 1C-6299 អ្នកបើបរឈ្មោះ បេង លុច ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (ស្លាប់) និងអ្នករួមដំណើរឈ្មោះ សែន សុខខឿន ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំបក់ប្រសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (ស្លាប់) ធ្វើដំណើរពីត្បូងទៅជើង ក្នុងដំណើរច្រាស់គ្នា ។

ភ្លាមៗនោះ អ្នកបើកបររថយន្តបង្ក បានគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្ត នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកំពង់ត្រឡាច៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.