ផ្ទះ ព័ត៌មានជាតិ ជនបរទេសម្នាក់...

ជនបរទេសម្នាក់ ដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារ FCC អង្គរ

0

សៀមរាប: យោងតាមផេកការិយាល័យផ្សព្វផ្សាយសង្គម បានឲ្យដឹងថា នាវេលាម៉ោងប្រហែល ១១ និង០០នាទីព្រឹកថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងបន្ទប់លេខ ១២៦ សណ្ឋាគារFCCអង្គរ ស្ថិតនៅភូមិ មណ្ឌល២ សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជនបរទេសម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់។

ជនរងគ្រោះឈ្មោះ DEMBATAPITIYE IMBUL GAHAMULA WATTE ភេទ ប្រុស កើតថ្ងៃទី ២៥-១០-១៩៧៤ ជនជាតិ ស្រីលង្ការ កាន់លិខិតឆ្លងដែនលេខN៦៩៣១៤៣៩ មុខរបរ ប្រធានផ្នែកគណនេយ្យ សណ្ឋាគារ FCC អង្គរ ស្នាក់នៅសណ្ឋាគារកើតហេតុខាងលើ។ ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។

សាកសពកំពុងរៀបចំ បញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.