ផ្ទះ ព័ត៌មានជាតិ ព័ត៌មានលម្អិត...

ព័ត៌មានលម្អិតបន្ថែម៖ មុខសញ្ញាធ្លាប់ប្រើប្រាស់គ្រឿងញៀន ទើបចេញពីពន្ធនាគារ មិនដឹងកើតអី ធ្វើអត្តឃាតសម្លាប់ខ្លួន

0

កំពង់ឆ្នាំង: នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង៣០នាទី នៅចំណុចផ្ទះស្ថិតក្នុងភូមិកណ្ដាលសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង មានករណីមានករណីបុរសម្នាក់ ធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ ឌុក វណ្ណ: ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ និងសង្កាត់កើតហេតុខាងលើ មានមុខរបរមិនពិតប្រាកដ ជាមុខសញ្ញាធ្លាប់ប្រើ
ប្រាស់គ្រឿងញៀន និងទើបចេញពីពន្ធនាគារ ។

តាមការបំភ្លឺពីឈ្មោះ ញ៉ឹប សុផល ដែលត្រូវជាបងថ្លៃជនរងគ្រោះ ស្នាក់នៅផ្ទះជាមួយគ្នា បានឲ្យដឹងថា ជនរងគ្រោះ តាំងពីត្រូវបានដោះលែងពីពន្ធ
នាគារ) ចេះតែរវើរវាយ និងនៅតែបន្តប្រើប្រាស់គ្រឿងញៀន។

ករណីនេះ ជនរងគ្រោះ បានធ្វើអត្តឃាតចងក សម្លាប់ខ្លួនប្រហែលចន្លោះពីម៉ោង ៩ទៅម៉ោង១០យប់ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩
ដោយខ្លួនឯង នៅក្នុងបន្ទប់ដេក (បិទទ្វារជិត) លុះព្រឹក
ឡើង មិនបានចាប់អារម្មណ៍ គាត់ក៏ទៅលក់ដូរឥវ៉ាន់នៅផ្សារលើ។
លុះល្ងាចឡើងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង៣០នាទី គាត់បានត្រឡប់ដល់ផ្ទះ ក៏ធុំក្លិនស្អុយរួចដើរស្រង់ក្លិន ក្នុងផ្ទះមើលតាមចម្រឹងបង្អួចបន្ទប់ ទើបឃើញសពជនរងគ្រោះចង
ព្យួរក ក៏រាយការណ៍មកសមត្ថកិច្ច។

ផ្អែកតាមចម្លើយសាច់ញាតិជនរងគ្រោះ និងតាមការពិនិត្យ ធ្វើកោសល្យវិច័យតាមវិធានការជំនាញ បានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ ដោយចង.កដោយខ្លួនឯងប្រាកដមែន។ ក្រោយពិនិត្យ
សពរួច សមត្ថកិច្ចក៏បានប្រគល់សពជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.