-

ច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វត្រូវបានផ្សព្វផ្សាយ

ភ្នំពេញ: ក្រោយពីចំណាយពេលជាង៨ឆ្នាំ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និង នេសាទបានរៀបចំផ្សព្វផ្សាយច្បាប់នេះជាផ្លូវការ។

ច្បាប់នេះបង្កើតឡើងក្នុងគោលបំណងធានាការគ្រប់គ្រង និងអភិវឌ្ឍសុខភាពសត្វ និងផលិតកម្មសត្វ ការពារសុខភាពមនុស្ស សុខភាពសត្វ សុខមាលភាពសត្វ និងការពារបរិស្ថានលើសពីនេះ ច្បាប់នេះក្នុងការបង្ការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺសត្វ ការការពារធនធានសត្វ និងពូជសត្វរបស់ជាតិពិសេសការពារនិរន្តរភាពនៃការផ្គត់ផ្គង់ផលិផលសត្វប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុកនិងការនាំចេញ។

ច្បាប់នេះមាន២២ជំពូក១២៤ មាត្រានិងមាន៥៣ឧបសម្ព័ន្ធ ច្បាប់នេះបានរៀបចំសេចក្តីព្រាងតាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៦នេះ៕

photo_2016-08-01_09-06-56photo_2016-08-01_09-06-57photo_2016-08-01_09-06-59photo_2016-08-01_09-07-01

មតិយោបល់