ព័ត៌មានជាតិ

គួរឲ្យស្រណោះ កូនគេកូនយើង! ក្មេងសិស្សសាលាអាយុ៦ឆ្នាំម្នាក់ លង់ ទឹកស្ទឹងស្លាប់

ប៉ៃលិន: នៅវេលាម៉ោង១២ និង៥៦នាទី ថ្ងៃទី០៩ ខែ មីនា ឆ្នាំ២០២០ មានករណីក្មេងលង់ទឹកស្លាប់មួយករណី ត្រង់ចំណុចស្ទឹងតារាប ក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជនរងគ្រោះឈ្មោះ វុធ សុធន ភេទប្រុសអាយុ៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ សំណាងព្រះស្រី ឃុំបឹងប្រាំង ស្រុកបវេល ខេត្តបាត់ដំបង (ស្លាប់) ។ ឪពុកឈ្មោះ វុធ សាវិន អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ ម្តាយឈ្មោះ អ៊ិត សាវរី អាយុ២៨ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា ក្រុមគ្រួសារ បានមកលេងបងប្អូន និងមកចូលរួមពិធីឡើងផ្ទះថ្មី នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយក៏បានបង្ហួសទៅសម្រាក ដើរកម្សាន្តលេងនៅម្តុំទឹកស្ទឹង ដោយមិនប្រយ័ត្ន ទើបមិនបានដឹងថា កូនចុះលេងទឹកពេលណា ដល់ពេលបាត់កូន ទើបនាំគ្នាដើររក ឃើញលង់ទឹកស្លាប់ទៅហើយ។

ក្រោយទទួលបានដំណឹងនេះ សមត្ថកិច្ចចុះទៅពិនិត្យសព សន្និដ្ឋានថា ក្មេងរងគ្រោះ ពិតជាសា្លប់ដោយសារលង់ទឹកស្ទឹងប្រាកដមែន រួចក៏ប្រគល់សពឲ្យគ្រួសារ ដឹកយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់