ផ្ទះ ព័ត៌មានជាតិ រថយន្តស៊េរីទំ...

រថយន្តស៊េរីទំនើប១គ្រឿង ផ្លាកលេខភ្នំពេញ 2BI 1044 ពន្លះទ្រូងផ្លូវបាក់១កង់ បណ្តាលឲ្យរងការខូចខាត

0

ភ្នំពេញ: បុរសម្នាក់រួមដំណើរពីរនាក់ទៀត បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន បានជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងខូចខាត រថយន្តដាច់កង់មុខខាងឆ្វេងទៅលែងរួច ។

ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ កែងនិងផ្លូវ៥៦៦ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរពីរនាក់ទៀត បើករថយន្តសេរីទំនើបមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BI 1044 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករបាំងថ្មពេញទំហឹង បណ្ដាលឲ្យការខូចខាត១កង់ រថយន្តខូចខាតផ្នែក មួយចំហៀងខាងមុខយ៉ាងដំណំ សំណាងល្អមិនមានអ្នករបួស ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

មតិយោបល់