ព័ត៌មានជាតិ

Update៖ក្មេងប្រុសអាយុជាង ១ខួប លង់ទឹកប្រឡាយបឹងទំពុនពេលនេះរកឃើញហើយ

ភ្នំពេញ: ករណីក្មេងម្នាក់ខណះពេលដែលម្តាយមិននៅបណ្តាលឲ្យលង់ទឹកស្លាប់នាវេលាម៉ោង ៤និង៥០នាទីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ម៉ោង៨និង៣០នាទីយប់ទើបរកឃើញក្មេងដែលលង់ទឹកប្រឡាយបឹងទំពុន ស្ថិតក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ជនរងគ្រោះមានឈ្មោះ សុខ លាភ អាយុ២០ខែ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដោយសារម្តាយគាត់រវល់ទៅធុរ៉េនទុកកូននៅផ្ទះបណ្តាលឲ្យលង់ស្លាប់បែបនេះ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងរួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់