ព័ត៌មានជាតិ

រថយន្តចំនួន០៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងខូចខាតយ៉ាងដំណំទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តចំនួន០៣គ្រឿង បុកបន្តកន្ទុយគ្នា ដោយរថយន្តបែនដឹកខ្សាច់ បើកបុកពីក្រោយរថយន្តព្រូសរុញផ្ទប់រថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងខូចខាតទាំងសងខាងយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៩និង៤០នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមងផ្លូវលេខ១០០៣ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កបែនដឹកខ្សាច់ ម៉ាកហ៊ីណូ ពណ៌ស-ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0790 បើកតាមផ្លូវ១០០៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ ជ្រុលបុកពីក្រោយរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-7816 ហើយរុញទៅបុកផ្ទប់ពីក្រោយរថយន្តម៉ាក Jeep ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-7169 បណ្តាលឲ្យរថយន្តព្រូស នៅកណ្តាលគេ រងខូចខាតទាំងមុខក្រោយ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចុះដល់ទីកន្លែងកើតហេតុ និងភាគីទាំង៣ ធ្វើការសម្របសម្រួលគ្នា ជាមួយភាគីដោយរថយន្តបង្ក ចេញថ្លៃជួសជុល ទាំង០២គ្រឿងដើម្បីបញ្ចប់រឿង ៕

មតិយោបល់