ព័ត៌មានជាតិ

សុំលុយម្ដាយទិញអីវ៉ាន់មិនបាន បង្កជាហិង្សាយកចានគូមវាយប្អូនប្រុសបែកក្បាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកចានគូម វាយបណ្តាលឲ្យរងរបួសបែកក្បាល) ចំណុចផ្ទះលេខ១៣៨អឺ០ហ្សេត ផ្លូវមុន្នីវង្ស ភូមិ៧ សង្កាត់ចតុមុច ខណ្ឌដូនពេញរាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ទេព វ៉ាន់នី ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ផ្ទះ៣១៨អឺ០ហ្សេត ផ្លូវ មុន្នីវង្ស ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
ជនរងគ្រោះឈ្មោះ ទេព គឹមហាន់ ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅ ផ្ទះ៣១៨អឺ០ហ្សេត ផ្លូវ មុន្នីវង្ស ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

វត្ថុតាំងចាប់យក៖
– ចានគូមថ្ម ០១ ពណ៌ស។

ដំណើររឿង៖ កាលពីថ្ងៃទី ២៤ ខែ១១ ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី មុនពេលកើតហេតុ ជនសង្ស័យ ឈ្មោះ ទេព វ៉ាន់នី ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ បានដើរទៅសុំលុយម្តាយរបស់ខ្លួនចំនួន ១៥,០០០រៀល ដើម្បីទៅទិញអីវ៉ាន់ តែម្តាយរបស់ជនសង្ស័យខាងលើ ពុំបានឲ្យលុយនោះទេ រួចជនសង្ស័យក៏បានដើរចូលទៅខាងក្នុងផ្ទះ៣១៨អឺ០ហ្សេត ផ្លូវ មុន្នីវង្ស ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងយកមួកការពារដែលទុកនៅលើម៉ូតូខាងក្នុងផ្ទះ ដើម្បីយកទៅលក់ យកលុយ ក៏ត្រូវបានម្តាយ និង ឪពុករបស់ជនសង្ស័យចាប់ទាញយកមួកពីដៃ ជនសង្ស័យវិញ ហើយជនសង្ស័យបានទាញទៅទាញមកជាមួយពួកគាត់ ភ្លាមនោះដែលឈ្មោះ ទេព គឹមហាន់ ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវជាប្អូនប្រុសរបស់ជនសង្ស័យ បានរត់ចូលទៅជួយឃាត់និងចាប់ទាញ យកមួកការពារមកវិញ ស្រាប់តែជនសង្ស័យឈ្មោះ ទេព វ៉ាន់នី បានធ្វើសកម្មភាព យកចានគូមថ្ម០១ ពណ៌ស វាយមកលើឈ្មោះ ទេព គឹមហាន់ ត្រូវជាប្អូនប្រុស បណ្តាលឲ្យរងរបួសបែកក្បាលដេរ ចំនួន១៥ថ្នេរ ភ្លាមៗនោះ ដែលកម្លាំងសមត្ថកិច្ចដែលល្បាតនៅក្បែរកន្លែងកើតហេតុ ចុះទៅជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថតាង យកមកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿង តាមនីតិវិធីច្បាប់៕

មតិយោបល់